ធ្វើជាពេជ្រដែលមានស្នាមប្រេះប្រសើរជាងធ្វើជាដុំគ្រួសដែលរលោង - iForShare

Header Ads

ធ្វើជាពេជ្រដែលមានស្នាមប្រេះប្រសើរជាងធ្វើជាដុំគ្រួសដែលរលោង

    គុណតម្លៃរបស់មនុស្ស គឺនៅត្រង់ធាតុពិតនៃចរិតលក្ខណៈរបស់មនុស្សម្នាក់នោះ គ្រប់ពេល មិនថាតែគេនៅក្នុងសភាពបែបណាទេ គុណតម្លៃរបស់គេក៏នៅតែជាប់នឹងខ្លួនជានិច្ច។
    ពាក្យសម្តីខាងលើផ្តោតលើរឿងគុណតម្លៃរបស់មនុស្សពីរប្រភេទដែលប្រភេទទីមួយ គឺមនុស្សដែលគេចាត់ទុកជាពេជ្រ ជាប្រភេទដែលមានគុណតម្លៃនិងសមត្ថភាពខ្ពស់ជាដើមថា ជាមនុស្សមានចំណេះដឹងជ្រៅជ្រះ ចរិតល្អ និងអាចរួមទាំងអ្នកដែលមានត្រកូលខ្ពស់ដែលប្រតិបត្តិខ្លួនបានល្អ ជាមនុស្សគួរជាទីពេញចិត្តនៃមនុស្សទូទៅ។
    ចំណែកមនុស្សមួយប្រភេទទៀតគឺ មនុស្សដែលគ្មានគុណតម្លៃលើខ្លួនឯងគ្រប់គ្រាន់ ដើម្បីឲ្យអ្នកដទៃចូលចិត្តឬលើកតម្កើងយ៉ាងពិតប្រាកដ។បុគ្គលប្រភេទនេះមានដូចជា បណ្តាអ្នកនយោបាយមានវចិត្តអាក្រក់ ជនអន្ធពាលមានប្រាក់ច្រើនឬជាមនុស្សអាក្រក់ដែលមានអំណាចចាំតែធ្វើបាបអ្នកតូចតាចដែលជាជនបរិសុទ្ធស្លូតត្រង់ជាដើម។
    មនុស្សពីរប្រភទនេះ មានភាពខុសប្លែកពីគ្នាខាងគុណតម្លៃ ដែលរួមទាំងគុ​ណធម៍និងទង្វើរផ្សេងៗក៏ខុសប្លែកគ្នាដែរ។ ប៉ុន្តែ មនុស្សប្រភេទទីមួយនោះ(មនុស្សមានគុណតម្លៃនិងសមត្ថភាពខ្ពស់) ទោះបីជាត្រូវធ្លាក់ក្នុងស្ថានភាពលំបាក ត្រូវដាក់ទោសដូចម្តេចក៏ដោយ គុណតម្លៃរបស់គេក៏នៅតែជាប់នឹងខ្លួនគេគ្មានថ្ងៃបាត់បង់បានឡើយ។

    តែមនុស្សប្រភេទទីពីរ ដែលគ្មានគុណតម្លៃដោយប្រការណានោះ ទោះបីមានសម្លៀកបំពាក់ល្អ មានទ្រព្យច្រើន និងជួយអ្នកណាក៏ដោយ ក៏ពួកគេទាំងនោះមិនអាចផ្លាស់ប្តូរខ្លួនឯងឲ្យក្លាយជាបុគ្គលដែលមានគុណតម្លៃបានដែរ ប្រៀបទៅដូចជាដុំគ្រួសដែលរលោង តែក៏មិនគួរឲ្យចាប់អារម្មណ៍ដូចដុំពេជ្រដែលមានស្នាមប្រេះនោះដែរ។

Powered by Blogger.