មនុស្សដែលមានសមត្ថភាព មិនចាំបាច់ប្រកូកប្រកាសទេ - iForShare

Header Ads

មនុស្សដែលមានសមត្ថភាព មិនចាំបាច់ប្រកូកប្រកាសទេ

មាន​ សមត្ថភាព ពូកែ ចំណេះដឹង និងគុណតម្លៃ បើមាននៅក្នុងខ្លួនមនុស្សម្នាក់ណានោះ ជារឿងដែលមិនគួរនិយាយអួតអាង ប្រកូកប្រកាសឲ្យអ្នកដទៃស្ងើចកោតក្រែងនោះទេ។
    ការដែលជាមនុស្សពូកែ មានសមត្ថភាព នៅលោកខាងលិច ចាត់ទុកថាជាអ្វីដែលអាចដឹងបានដោយខខ្លួនឯង និងមិនចាំបាច់មានការប្រកូកប្រកាសប្រាប់គេឯងឲ្យរញ៉េរញ៉ៃនោះទេ។
    អ្នកមានអំណាចឬសមត្ថភាព ប្រៀបធៀបទៅស្មើនឹងការដែលយើងឃើញសុភាពនារីម្នាក់ យើងក៏ដឹងជាស្រេចហើយថា នាង គឺជាសុភាពនារីដោយមិនចាំបាច់ឲ្យអ្នកណាមកអធិប្បាយបន្ថែមថា មនុស្សស្រីម្នាក់នោះហើយគឺជាសុភាពនារីនោះទេ។
    ដូច្នេះ មនុស្សយើងតែងចេះគិតបានដោយខ្លួនឯងថា អ្នកណាម្នាក់សមនឹងមានគុណតម្លៃយ៉ាងណាក្នុងក្រសែភ្នែករបស់ខ្លួន ហើយក៏មិនចាំបាច់ឲ្យមនុស្សម្នាក់នោះមកប្រកូកប្រកាសថា ខ្លូនឯងជាមនុស្សមានសមត្ថភាពដែរ។

    ផ្ទុយទៅវិញ​ បើនរណាម្នាក់ ជាមនុស្សមានសមត្ថភាព មានចំណេះដឺងគ្រប់ផ្នែក ជាអ្នកដឹកនាំដ៏ពូកែ តែគេមិនប្រកាសខ្លួនឯងក៍គេនៅតែជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍ នៅតែមានឈ្មោះជាមនុស្សពូកែ មានគុណតម្លៃ ទន់ភ្លន់ ដែលអ្វីទាំងនេះកាន់តែធ្វើឲ្យគេមើលទៅកាន់តែលេចធ្លោឡើងថែមទៀត។

Powered by Blogger.