ជីវិត​ជោគជ័យ - iForShare

Header Ads

ជីវិត​ជោគជ័យ


១. ជីវិត​ជីវា ជីវិត​អ្នកណា ជីវា​អ្នក​ហ្នឹង ជីវិត​មាន​បាន ក៏​ព្រោះ​ខំប្រឹង ដោយ​មិន​ទន្ទឹង រង់ចាំ​វាសនា។
២. ជីវិត​ឥត​ព្រួយ ព្រោះ​ខ្លួន​ខំ​ស្ទួយ ផ្ចង់​លើ​កិច្ចការ រៀន​ដក​ពិសោធន៍ ដោយ​ឥត​រួញរា ដោយ​ជំនាញការ បណ្ដុះបណ្ដាល។​
៣. ជីវិត​ជោគជ័យ ព្រោះ​ពឹង​អាស្រ័យ វិជ្ជា​ជា​ថ្នាល ពិសោធន៍​គ្រប់​ជ្រុង វិសេសវិសាល ប្រឹក្សា​ដុះដាល បានជា​ប្រចាំ។
៤. ធ្វើការ​ពិសោធន៍ ជ្រះ​អស់រឿង​ឆោត សុខ​រាប់​សិប​ឆ្នាំ ស្ដាប់​គ្រូឧទ្ទេស បង្ហាត់​ផ្ដែផ្ដាំ រឿង​ដែល​សាំញ៉ាំ នឹង​ប្រែ​ងាយស្រួល។

៥. លំបាក​ម្ដេចម្ដា គង់​បាន​ស្រស់ថ្លា លែង​ច្របល់​ជ្រួល ពិសោធន៍​ជា​ថ្នាំ អាច​ជួយ​សម្រួល ក្រោកឈរ​លែង​ដួល អ្នក​ចេះ​ជួយ​ស្រាយ។
៦. ជីវិត​នឹង​បាន ខ្ពង់ខ្ពស់​គ្រប់​ឋាន មាស​ប្រាក់​កើត​ងាយ ចំណាយ​ពេល​តិច វេច​ក្នុង​សម្ពាយ ចំណេះ​កើត​ងាយ ប្រើ​នៅ​ក្រុមហ៊ុន។
៧. ជីវិត​ជោគជ័យ ព្រោះ​ជាប់​និស្ស័យ មិន​ចេះ​ទម្រន់ ឆ្លៀតពេល​រៀន​សូត្រ ហាត់​ដោះស្រាយ​មុន គ្រា​ជួប​អាសន្ន ឥតបើ​ស្លន់​សោះ។
៨. ជីវិត​ជោគជ័យ មាន​ដល់​ប្រុស​ស្រី មិន​ប្រកាន់​សោះ ក្រុង​ស្រែ​ជនបទ រៀន​ឥតបើ​ទាស់ ស្រាយ​គ្មាន​ចន្លោះ ល្បី​ពេញ​អាស៊ី។
៩. ជីវិត​ជោគជ័យ ចំណេះ​ថ្មីៗ មក​ពី​គ្រប់​ទី គ្រូ​ស្ទាត់​សិប​ឆ្នាំ ល្បីល្បាញ​គ្មាន​ពីរ ជោគជ័យ​អាស៊ី  គឺ LIFESUCCESS៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ដោយ យី ឆេងអ៊ួ (ប៉េង)​ RFA

Powered by Blogger.